ជាចំណេះដឹងមួយចំនួនដែលអាចជួយដល់សិស្សដែលសិក្សាជមនាញម៉ាស៊ីនត្រជាក់ អំពីនិយមន័យ ដូចខាងក្រោមនេះ៖
១. និយមន័យ
នៅលើបរិក្ខារត្រជាក់មានពាក្យជាច្រើនត្រូវបានយកមកប្រើប្រាស់
។ យើងបានរៀបពាក្យទាំងនេះតាមលំដាប់ ព្រមទាំងព្យាយាមពន្យល់ដោយសង្ខេប ។
§
សម្ពាធដាច់ខាត (Absolute presume) : ជាសម្ពាធអានលើនាឡិកា
បូកនឹងសម្ពាធបរិយាកាស ឬ សម្ពាធ បារ៉ូមែត្រ
ដែលបង្ហាញជា (Bar) ។
§
សីតុណ្ហភាពដាច់ខាត (Absolute Temperature)
: ជាសីតុណ្ហភាពដែលថាមពលកម្ដៅទាំងអស់អវត្តមាន
។ សីតុណ្ហភាពដាច់ខាតប្រហែល -273.15 OC ។ សីតុណ្ហភាពនេះ
ត្រូវបានគេបង្ហាញជាអង្សាកែនវិន (OK) OK= -273.15 OC ។
§
ការស្រូប (Absorption) : ជាការទាញយកសមាសធាតុមួយ
ឬ ច្រើន ចេញពីល្បាយហ្គាសនៅពេលដែលហ្គាស និង
សារធាតុរាវផ្សេងៗត្រូវបានបញ្ចូលទៅក្នុងកុងតាក់ (Contact) ។ ដំណើរការនេះ មានលក្ខណៈជាការផ្លាស់ប្តូរទម្រង់រូបរាង ឬ
សណ្ធានគីមីរបស់សមាសធាតុទាំងនោះ ។
§
ប្រព័ន្ធធ្វើស៊ីតកម្មដោយការស្រូបកម្ដៅ
(Absorption Refrigerating System) : ជាប្រព័ន្ធដែលធ្វើបំណែនសារធាតុត្រជាក់
។ ជាធម្មតាប្រព័ន្ធនេះដំណើរការទៅបានដោយ ម៉ាស៊ីនបឺតចំហាយត្រជាក់ហើយកាត់បន្ថយបរិមាណដោយធ្វើការផ្លាស់ប្តូរជាដំណាក់កាល
ប្រើស្នប់តូចដើម្បីរុញល្បាយរាវឲ្យដល់សម្ពាធបង្កជាកំណកញើស
ធ្វើការចម្រាញ់សារធាតុត្រជាក់ចេញពីអង្គធាតុរាវដែលមានកម្តៅ និង
ផ្ទេរចំហាយហ្គាសចេញឆ្ងាយពីកុងដង់ស័រ
បន្ទាប់មកបញ្ជូនត្រឡប់វិញនូវអង្គធាតុរាវទៅម៉ាស៊ីនបឺតចំហាយ ។
§
ម៉ាស៊ីនត្រជាក់ (Ari Conditioner) : ជាឧបករណ៍ដែលក្នុងពេលតែមួយអាចត្រួតពិនិត្យ
និង បញ្ជាសីតុណ្ហភាព សំណើម ភាពកខ្វក់ និង ធូលីក្នុងប្រព័ន្ធចែកចាយ
ព្រមទាំងចលនាខ្យល់ត្រជាក់ ដើម្បីផាសុខភាពដល់មនុស្ស និង
ការប្រើប្រាស់ក្នុងឧស្សាហកម្ម ។
§
កុងដង់ស័រប្រើចំហាយទឹក (Evaporative Condenser)
: ជាកុងដង់ស័រដែលបញ្ចុះកម្ដៅដោយចំហាយទឹកមកប៉ះលើផ្ទៃកុងដង់ស័រ
។
§
អាហ្សេអូត្រូប (Azeotrope) : ជាល្បាយដែលមានអង្គធាតុរាវ
ហើយដំណាក់កាលនៃចំហាយមានអត្រាភាគរយដូចគ្នានៅសីតុណ្ហភាពជាក់លាក់ណាមួយ ។
ល្បាយមួយអាចជាអាហ្សេអូត្រូបមួយប៉ុណ្ណោះក្នុងសីតុណ្ហភាពពិតមួយ ។ សម្រាប់ការអនុវត្ត
ប្រសិនបើការផ្លាស់ប្តូរភាគរយនៃអាហ្សេអូត្រូប ជាមួយសីតុណ្ហភាពតូច
ដូច្នេះគេអាចគិតវាជាអង្គធាតុរាវតែមួយបាន ។
§
ល្បាយ (Blend) : ត្រូវបានគេប្រើ
ដើម្បីពណ៌នាពីការរលាយបញ្ចូលគ្នាដែលមានអាហ្សេអូត្រូប ឬ ពុំមែនអាហ្សេអូត្រូប ។
ល្បាយ គឺជាភាពលាយបញ្ចូលគ្នា ដែលមិនមែនជាសមាសភាពសុទ្ធឡើយ ។ ដូច្នេះម៉ូលេគុល ២ ឬ ៣
មានវត្តមានប្រឆាំងនឹងម៉ូលេគុល ១ នៅសមាសធាតុសុទ្ធ ។
§
ទឹកអំបិល (Brine) : ជាសូលុយស្យុងនៃទឹកអំបិលដែលមានសីតុណ្ហភាពកក
ទាបជាងសីតុណ្ហភាពទឹកសុទ្ធ ហើយវាក៏ជាអង្គធាតុរាវ
ដែលគេប្រើក្នុងប្រព័ន្ធបរិក្ខារត្រជាក់សម្រាប់ផ្លាស់ប្តូរកម្ដៅផងដែរ ។
§
ប្រព័ន្ធត្រជាក់ប្រើទឹកអំបិល (Brine Cooler) :អេវ៉ាប៉ូរ៉ាទ័រសម្រាប់ធ្វើឲ្យទឹកអំបិលត្រជាក់
ដោយការពុះភាយនៃហ្គាស ។
§
កម្ដោម៉ាស (Thermal Unit) : ជាថាមពលកម្ដៅដ៏ចាំបាច់
សម្រាប់តម្លើងសីតុណ្ហភាពទឹកមួយគីឡូក្រាមនៅសីតុណ្ហភាព ១ដឺក្រេ
គឺជាខ្នាតដែលត្រឹមត្រូវប្រើសម្រាប់ការគិតក្នុងបច្ចេកទេស ។
§
សម្ថភាពកម្ដៅ (Capacity, Thermal) : ជាបរិមាណនៃថាមពលកម្ដៅចាំបាច់
សម្រាប់តម្លើងសីតុណ្ហភាព នៃម៉ាសរបស់អង្គធាតុ ១ដឺក្រេ ។
§
ការផ្លាស់ប្តូរសភាព (Change of State) : ជាដំណើរការផ្លាស់ប្តូរពីសភាពមួយ
ទៅសភាពមួយទៀតនៃអង្គធាតុមួយដូចជា ពីរឹងទៅរាវ និង ពីរាវទៅជាចំហាយ ឬ ឧស្ម័នជាដើម ។
§
មេគុណនៃដំណើរការ (Coefficient of
Performance) : ជាផលធៀបរវាងបរិមាណកម្ដៅ
ដែលស្រូបដោយប្រព័ន្ធបរិក្ខារត្រជាក់ លើអនុភាពសម្រាប់ធ្វើកម្មន្ត ។
§
ប្រព័ន្ធបរិក្ខារត្រជាក់ប្រើការរុញសង្កត់
(Compresstion Refrigerating System) : ជាប្រព័ន្ធដែលចំហាយហ្គាសត្រូវបានបំណែនដោយគ្រឿងឧបករណ៍មេកានិច
។
§
កុងដង់ស័រ (Condenser) :
ជាមជ្ឍដ្ឋានដែលចំហាយហ្គាសក្តៅក្នុងភេជ្ជនៈបិទជិត ហើយត្រូវបានធ្វើឲ្យទៅជារាវ
ដោយការយកកម្ដៅចេញ ។
§
ការចម្លងកម្ដៅ (Conductivity, Thermal)
: នៅពេលសីតុណ្ហភាពខុសគ្នា
មានវត្តមានលើរូបធាតុមួយ កម្ដៅចាប់ផ្តើមចល័តពីក្តៅទៅជាត្រជាក់
រហូតដល់មានសីតុណ្ហភាពស្មើគ្នា ។ ការចម្លងកម្តៅនេះតាងដោយ λ= W/mK ។ ជាឧទាហរណ៍ ប៉ូលីយឺតែន (Polyurethane) មានអ៊ីសូឡង់ចាប់ពី 0.017 ទៅ 0.027 W/mk ។
§
ការឆ្លងកាត់កម្ដៅ (Convection) : ជាដំណើរការនៃការបញ្ជូនកម្ដៅពីម៉ូលេគុល
ទៅម៉ូលេគុល ដោយឆ្លងកាត់ផ្ទៃនៃអង្គធាតុរាវ ។
§
ចរន្តវិលវល់ (Convection) :
ជាដំណើរការនៃការបញ្ជូនកម្តៅដោយចលនារបស់ចំហាយ ឬ ឧស្ម័ន ឬ ក៏អង្គធាតុរាវ ។
§
លំហូរផ្ទុយ (Counter Flow) : ជាការផ្លាស់ប្តូរកម្តៅរវាងអង្គធាតុរាវពីរ
ដែលមានទិសដៅហូរផ្ទុយគ្នាដូច្នេះ កម្តៅរបស់អង្គធាតុរាវទី១ ជួបនឹងកម្តៅនៃអង្គធាតុទី
២ ។
§
ចំណុចប្រសព្វ ( Critical point) : ជាសមាសធាតុនៃចំណុច ដែលសមាសភាពរាវ និង
ចំហាយមានសមាសភាពសម្គាស់ដូចគ្នា ។
§
ចំណុចប្រសព្វសម្ពាធ (Critical Pressure) : ជាសម្ពាធដែលចំហាយ និង
សមាសធាតុរាវមានសភាព លក្ខណៈដូចគ្នា ។
§
ចំណុចប្រសព្វសីតុណ្ហភាព (Critical Temperature)
: ជាសីតុណ្ហភាពដែលចំហាយ និងសមាសធាតុរាវ
មានសភាពលក្ខណៈដូចគ្នា ។
§
ខួប (Cycle) : ជាដំណើរអចិន្ត្រៃយ៍នៃប្រព័ន្ធទែម៉ូឌីណាមិច
(Thermodynamic) ដោយត្រឡប់ទៅរកស្ថានភាពដើមវិញលើ
សីតុណ្ហភាព សម្ពាធ និង ប្រព័ន្ធទែឌីណាមិចទាំងមូល ។
§
ច្បាប់ដាល់តុន (Dalton’s law) : សម្ពាធសរុបនៃល្បាយឧស្ម័នក្នុងភេជ្ជនៈបិទជិត
គឺជាផលបូកសម្ពាធនៃអង្គធាតុមួយ ដែលស្ថិតនៅក្នុងភេជ្ជនៈនោះ ។
§
កម្រិត Superheat (Degree of Superheat) : ជាការខុសគ្នារវាង
សីតុណ្ហភាពរបស់ចំហាយនៅសម្ពាធដែលគេបានឲ្យ ជាមួយនឹងសីតុណ្ហភាពរំពុះដូចសម្ពាធនោះ ។
§
ដង់ស៊ីតេ (Density) : ជាផលធៀបរវាងម៉ាស ឬ
ទម្ងន់លើមាឌដែលគិតជា Kg/m3
§
ថាមពល (Energy) : ជាសមត្ថភាព
ដើម្បីធ្វើកម្មន្ត ។ ខ្នាតក្នុងបច្ចេកទេសនៃថាមពលកម្តៅគឺ ស៊ូល (J) កាល់ឡូរី
(Cal) ឬ គីឡូវ៉ាត់ម៉ោង ( KWh) សម្រាប់ថាមពលអគ្គីសនី
។
§
អែនតាលពី (Enthalpy) : ជាបរិមាណកម្តៅសរុបដែលទទួល
ឬ បញ្ចេញនៅក្នុងដំណើរការរបស់ហ្គាសក្នុងបរិធានបរិក្ខារត្រជាក់ ។
ខ្នាតក្នុងបច្ចេកទេសនៃអែនតាលពី គឺ Kj/Kg ជាមួយអក្សរធំ “I” ឬជាផ្លូវការ “H” ។
§
ល្បាយទឹកអំបិល អឹតិចទីក (Eutectic Brine) : ជាល្បាយដែលមានសារធាតុមួយ
ឬ ច្រើនរលាយក្នុងទឹក ហើយមានចំណុចកំណកទាបបំផុត ។ ល្បាយទឹកអំបិល អ៊ឺតិចទិច
ដែលមានសូដ្យូមក្លរួស្ងួត (Sodium Chloride) 23,3% មានសីតុណ្ហភាពកំណក -25 OC ។
ល្បាយទឹកអំបិល ដែលមានសារធាតុ កាល់ស្យូមក្លរូ (Calcium Chlorine) 29,6% មានសីតុណ្ហភាពកំណក -51 OC
។
§
អេវ៉ាប៉ូរ៉ាទ័រ (Evaporator) : ជាមជ្ឍដ្ឋានដែលហ្គាសរាវពុះភាយ
ហើយស្រូបកម្ដៅពីមជ្ឍដ្ឋានជុំវិញ ។
§
ហ្គាសជាឧស្ម័ន (Flash gas) : ជាចំហាយដែលកើតពីលទ្ធផល
នៃការថយចុះសម្ពាធរបស់អង្គធាតុរាវហើរដែលគ្មាន Subcool ។
§
អេវ៉ាបូរ៉ាទ័រប្រភេទស៊ីទែន (Flooded Evaporator) : ម៉ាស៊ីនបឺតចំហាយ
ដែលផ្ទៃចម្លងកម្ដៅជានិច្ចជាកាលមានសំណើមដោយចំហាយរាវនៃសារធាតុត្រជាក់ ។
§
កម្ដៅ (Heat) : ជាទម្រង់មូលដ្ឋាននៃថាមពល
ដែលបានកំណត់ដោយសម្ថភាពចម្លងកម្តៅពីអង្គធាតុមួយក្នុងសីតុណ្ហភាពជាក់លាក់
ទៅអង្គធាតុមួយផ្សេងទៀត ដែលមានសីតុណ្ហភាពទាបជាង ។ កម្តៅអាចដឹងបានដោយអារម្មណ៍
ហើយខ្នាតរបស់វាគឺស៊ូល J(joule) ។
§
សម្ថភាពកម្ដៅ (Heat Capacity) : ថាមពលកម្ដៅត្រូវបានទាមទារ
ក្នុងការផ្លាស់ប្តូរសីតុណ្ហភាពនៃម៉ាសរបស់អង្គធាតុមួយ ។
§
កម្តៅកំណកជាញើស (Heat of condensation)
: ជាថាមពលកម្តៅ ដែលបញ្ចេញដោយចំហាយសុទ្ធ ឬ ឧស្ម័នសុទ្ធ
អំឡុងពេលនៃការផ្លាស់ប្តូរពីឧស្ម័ន ទៅជាសមាសធាតុរាវនៅសីតុណ្ហភាព និង សម្ពាធថេរ ។
§
ឧបករណ៍បម្លាស់ប្តូរកម្តៅ (Heat Exchanger) : ជាឧបករណ៍ផ្លាស់ប្តូរកម្តៅ
ពីអង្គធាតុរាវទៅអង្គធាតុមួយទៀត ដែលមានកម្តៅទាបជាង ។
§
កម្តៅបង្កប់ (Heat Latent) : ជាថាមពលកម្តៅដែលត្រូវបញ្ចេញ ឬ ស្រូបដោយអង្គធាតុមួយ
ដើម្បីផ្លាស់ប្តូរសភាពរបស់អង្គធាតុនោះនៅសីតុណ្ហភាព និង សំពាធជាក់លាក់ ។
§
កម្តៅដឹងដោយអារម្មណ៍ (Sensible Heat): ជាថាមពលកម្តៅ
ដែលផ្តល់ដោយអង្គធាតុមួយនោះ ប្រែប្រូលសីតុណ្ហភាពតែមិនប្រែប្រូលសភាព ។
§
មេគុណបម្លាស់ប្តូរកម្តៅ (Heat Transfer
Coefficient) : ជាបរិមាណនៃកម្តៅ
បញ្ជូលទៅអង្គធាតុមួយក្នុងថេរវេលាជាក់លាក់ នៅខណៈដែលសីតុណ្ហភាព
ឆ្លងកាត់ផ្ទៃនៃអង្គធាតុ ហើយបានកំណត់រង្វាស់ជាខ្នាតជាក់លាក់មួយ ។ ជាទូទៅតាងដោយ W/m2 K និងអាចសរសេរជាតម្លៃ
K ឬ U ។
§
សម្ពាធខ្ពស់ (High Side) : ជាផ្នែកនៃប្រព័ន្ធបរិក្ខារត្រជាក់
ដែលស្ថិតនៅក្រោមសម្ពាធកុងដង់ស័រ ។
នៅមានបន្តទៀត សូមជួយ ផ្តល់យោបល់ផងសំរាប់ ជួយដល់ សិស្សដែលបានសិក្សាលើជំនាញនេះ ពីខ្ញុំ អ៊ឹម វុទ្ធី
No comments:
Post a Comment