Friday, January 26, 2018

ពន្យល់ពាក្យ​ សំខាន់ៗ​ទាក់ទងនឹង​ម៉ាស៊ីនបរិក្ខារត្រជាក់


ជាចំណេះដឹង​មួយចំនួន​ដែលអាចជួយដល់សិស្សដែលសិក្សាជមនាញម៉ាស៊ីនត្រជាក់  អំពីនិយមន័យ ដូចខាងក្រោម​នេះ៖


១. និយមន័យ
       នៅលើបរិក្ខារត្រជាក់មានពាក្យជាច្រើនត្រូវបានយកមកប្រើប្រាស់ ។ យើងបានរៀបពាក្យទាំងនេះតាមលំដាប់ ព្រមទាំងព្យាយាមពន្យល់ដោយសង្ខេប ។

§   សម្ពាធដាច់ខាត (Absolute presume) : ជាសម្ពាធអានលើនាឡិកា បូកនឹងសម្ពាធបរិយាកាស ឬ សម្ពាធ  បារ៉ូមែត្រ ដែលបង្ហាញជា (Bar)
§   សីតុណ្ហភាពដាច់ខាត (Absolute Temperature) : ជាសីតុណ្ហភាពដែលថាមពលកម្ដៅទាំងអស់អវត្តមាន ។ សីតុណ្ហភាពដាច់ខាតប្រហែល -273.15 OC ។ សីតុណ្ហភាពនេះ ត្រូវបានគេបង្ហាញជាអង្សាកែនវិន (OK) OK= -273.15 OC
§   ការស្រូប (Absorption) : ជាការទាញយកសមាសធាតុមួយ ឬ ច្រើន ចេញពីល្បាយហ្គាសនៅពេលដែលហ្គាស និង សារធាតុរាវផ្សេងៗត្រូវបានបញ្ចូលទៅក្នុងកុងតាក់ (Contact) ។ ដំណើរការនេះ មានលក្ខណៈជាការផ្លាស់ប្តូរទម្រង់រូបរាង ឬ សណ្ធានគីមីរបស់សមាសធាតុទាំងនោះ ។
§   ប្រព័ន្ធធ្វើស៊ីតកម្មដោយការស្រូបកម្ដៅ (Absorption Refrigerating System) : ជាប្រព័ន្ធដែលធ្វើបំណែនសារធាតុត្រជាក់ ។ ជាធម្មតាប្រព័ន្ធនេះដំណើរការទៅបានដោយ ម៉ាស៊ីនបឺតចំហាយត្រជាក់ហើយកាត់បន្ថយបរិមាណដោយធ្វើការផ្លាស់ប្តូរជាដំណាក់កាល ប្រើស្នប់តូចដើម្បីរុញល្បាយរាវឲ្យដល់សម្ពាធបង្កជាកំណកញើស ធ្វើការចម្រាញ់សារធាតុត្រជាក់ចេញពីអង្គធាតុរាវដែលមានកម្តៅ និង ផ្ទេរចំហាយហ្គាសចេញឆ្ងាយពីកុងដង់ស័រ បន្ទាប់មកបញ្ជូនត្រឡប់វិញនូវអង្គធាតុរាវទៅម៉ាស៊ីនបឺតចំហាយ ។
§   ម៉ាស៊ីនត្រជាក់ (Ari Conditioner) : ជាឧបករណ៍ដែលក្នុងពេលតែមួយអាចត្រួតពិនិត្យ និង បញ្ជាសីតុណ្ហភាព សំណើម ភាពកខ្វក់ និង ធូលីក្នុងប្រព័ន្ធចែកចាយ ព្រមទាំងចលនាខ្យល់ត្រជាក់ ដើម្បីផាសុខភាពដល់មនុស្ស និង ការប្រើប្រាស់ក្នុងឧស្សាហកម្ម ។
§   កុងដង់ស័រប្រើចំហាយទឹក (Evaporative Condenser) : ជាកុងដង់ស័រដែលបញ្ចុះកម្ដៅដោយចំហាយទឹកមកប៉ះលើផ្ទៃកុងដង់ស័រ ។
§   អាហ្សេអូត្រូប (Azeotrope) : ជាល្បាយដែលមានអង្គធាតុរាវ ហើយដំណាក់កាលនៃចំហាយមានអត្រាភាគរយដូចគ្នានៅសីតុណ្ហភាពជាក់លាក់ណាមួយ ។ ល្បាយមួយអាចជាអាហ្សេអូត្រូបមួយប៉ុណ្ណោះក្នុងសីតុណ្ហភាពពិតមួយ ។ សម្រាប់ការអនុវត្ត ប្រសិនបើការផ្លាស់ប្តូរភាគរយនៃអាហ្សេអូត្រូប ជាមួយសីតុណ្ហភាពតូច ដូច្នេះគេអាចគិតវាជាអង្គធាតុរាវតែមួយបាន ។
§   ល្បាយ (Blend) : ត្រូវបានគេប្រើ ដើម្បីពណ៌នាពីការរលាយបញ្ចូលគ្នាដែលមានអាហ្សេអូត្រូប ឬ ពុំមែនអាហ្សេអូត្រូប ។​ ល្បាយ គឺជាភាពលាយបញ្ចូលគ្នា ដែលមិនមែនជាសមាសភាពសុទ្ធឡើយ ។ ដូច្នេះម៉ូលេគុល ២​ ឬ ៣ មានវត្តមានប្រឆាំងនឹងម៉ូលេគុល ១​ នៅសមាសធាតុសុទ្ធ ។
§   ទឹកអំបិល (Brine) : ជាសូលុយស្យុងនៃទឹកអំបិលដែលមានសីតុណ្ហភាពកក ទាបជាងសីតុណ្ហភាពទឹកសុទ្ធ ហើយវាក៏ជាអង្គធាតុរាវ ដែលគេប្រើក្នុងប្រព័ន្ធបរិក្ខារត្រជាក់សម្រាប់ផ្លាស់ប្តូរកម្ដៅផងដែរ ។
§   ប្រព័ន្ធត្រជាក់ប្រើទឹកអំបិល (Brine Cooler) :អេវ៉ាប៉ូរ៉ាទ័រសម្រាប់ធ្វើឲ្យទឹកអំបិលត្រជាក់ ដោយការពុះភាយនៃហ្គាស ។
§   កម្ដោម៉ាស (Thermal Unit) : ជាថាមពលកម្ដៅដ៏ចាំបាច់ សម្រាប់តម្លើងសីតុណ្ហភាពទឹកមួយគីឡូក្រាមនៅសីតុណ្ហភាព ១ដឺក្រេ គឺជាខ្នាតដែលត្រឹមត្រូវប្រើសម្រាប់ការគិតក្នុងបច្ចេកទេស ។
§   សម្ថភាពកម្ដៅ (Capacity, Thermal) : ជាបរិមាណនៃថាមពលកម្ដៅចាំបាច់ សម្រាប់តម្លើងសីតុណ្ហភាព នៃម៉ាសរបស់អង្គធាតុ ១ដឺក្រេ ។
§   ការផ្លាស់ប្តូរសភាព (Change of State) : ជាដំណើរការផ្លាស់ប្តូរពីសភាពមួយ ទៅសភាពមួយទៀតនៃអង្គធាតុមួយដូចជា ពីរឹងទៅរាវ និង ពីរាវទៅជាចំហាយ ឬ ឧស្ម័នជាដើម ។
§   មេគុណនៃដំណើរការ (Coefficient of Performance) : ជាផលធៀបរវាងបរិមាណកម្ដៅ ដែលស្រូបដោយប្រព័ន្ធបរិក្ខារត្រជាក់ លើអនុភាពសម្រាប់ធ្វើកម្មន្ត ។
§   ប្រព័ន្ធបរិក្ខារត្រជាក់ប្រើការរុញសង្កត់ (Compresstion Refrigerating System) : ជាប្រព័ន្ធដែលចំហាយហ្គាសត្រូវបានបំណែនដោយគ្រឿងឧបករណ៍មេកានិច ។
§   កុងដង់ស័រ (Condenser) : ជាមជ្ឍដ្ឋានដែលចំហាយហ្គាសក្តៅក្នុងភេជ្ជនៈបិទជិត ហើយត្រូវបានធ្វើឲ្យទៅជារាវ ដោយការយកកម្ដៅចេញ ។
§   ការចម្លងកម្ដៅ (Conductivity, Thermal) : នៅពេលសីតុណ្ហភាពខុសគ្នា មានវត្តមានលើរូបធាតុមួយ កម្ដៅចាប់ផ្តើមចល័តពីក្តៅទៅជាត្រជាក់ រហូតដល់មានសីតុណ្ហភាពស្មើគ្នា ។ ការចម្លងកម្តៅនេះតាងដោយ λ= W/mK ។ ជាឧទាហរណ៍ ប៉ូលីយឺតែន (Polyurethane) មានអ៊ីសូឡង់ចាប់ពី 0.017 ទៅ 0.027 W/mk
§   ការឆ្លងកាត់កម្ដៅ (Convection) : ជាដំណើរការនៃការបញ្ជូនកម្ដៅពីម៉ូលេគុល ទៅម៉ូលេគុល ដោយឆ្លងកាត់ផ្ទៃនៃអង្គធាតុរាវ ។
§   ចរន្តវិលវល់ (Convection) : ជាដំណើរការនៃការបញ្ជូនកម្តៅដោយចលនារបស់ចំហាយ ឬ ឧស្ម័ន ឬ ក៏អង្គធាតុរាវ ។
§   លំហូរផ្ទុយ (Counter Flow) : ជាការផ្លាស់ប្តូរកម្តៅរវាងអង្គធាតុរាវពីរ ដែលមានទិសដៅហូរផ្ទុយគ្នាដូច្នេះ កម្តៅរបស់អង្គធាតុរាវទី១ ជួបនឹងកម្តៅនៃអង្គធាតុទី ២ ។
§   ចំណុចប្រសព្វ ( Critical point) : ជាសមាសធាតុនៃចំណុច ដែលសមាសភាពរាវ និង ចំហាយមានសមាសភាពសម្គាស់ដូចគ្នា ។
§   ចំណុចប្រសព្វសម្ពាធ (Critical Pressure) : ជាសម្ពាធដែលចំហាយ និង សមាសធាតុរាវមានសភាព លក្ខណៈដូចគ្នា ។
§   ចំណុចប្រសព្វសីតុណ្ហភាព (Critical Temperature) : ជាសីតុណ្ហភាពដែលចំហាយ និងសមាសធាតុរាវ មានសភាពលក្ខណៈដូចគ្នា ។
§   ខួប (Cycle) : ជាដំណើរអចិន្ត្រៃយ៍នៃប្រព័ន្ធទែម៉ូឌីណាមិច (Thermodynamic) ដោយត្រឡប់ទៅរកស្ថានភាពដើមវិញលើ សីតុណ្ហភាព សម្ពាធ និង ប្រព័ន្ធទែឌីណាមិចទាំងមូល ។
§   ច្បាប់ដាល់តុន (Dalton’s law) : សម្ពាធសរុបនៃល្បាយឧស្ម័នក្នុងភេជ្ជនៈបិទជិត គឺជាផលបូកសម្ពាធនៃអង្គធាតុមួយ ដែលស្ថិតនៅក្នុងភេជ្ជនៈនោះ ។
§   កម្រិត Superheat (Degree of Superheat) : ជាការខុសគ្នារវាង សីតុណ្ហភាពរបស់ចំហាយនៅសម្ពាធដែលគេបានឲ្យ ជាមួយនឹងសីតុណ្ហភាពរំពុះដូចសម្ពាធនោះ ។
§   ដង់ស៊ីតេ (Density) : ជាផលធៀបរវាងម៉ាស ឬ ទម្ងន់លើមាឌដែលគិតជា Kg/m3
§   ថាមពល (Energy) : ជាសមត្ថភាព ដើម្បីធ្វើកម្មន្ត ។ ខ្នាតក្នុងបច្ចេកទេសនៃថាមពលកម្តៅគឺ ស៊ូល (J) កាល់ឡូរី (Cal) ឬ គីឡូវ៉ាត់ម៉ោង ( KWh) សម្រាប់ថាមពលអគ្គីសនី ។
§   អែនតាលពី (Enthalpy) : ជាបរិមាណកម្តៅសរុបដែលទទួល ឬ បញ្ចេញនៅក្នុងដំណើរការរបស់ហ្គាសក្នុងបរិធានបរិក្ខារត្រជាក់ ។ ខ្នាតក្នុងបច្ចេកទេសនៃអែនតាលពី គឺ Kj/Kg ជាមួយអក្សរធំ I ឬជាផ្លូវការ H
§   ល្បាយទឹកអំបិល អឹតិចទីក (Eutectic Brine) : ជាល្បាយដែលមានសារធាតុមួយ ឬ ច្រើនរលាយក្នុងទឹក ហើយមានចំណុចកំណកទាបបំផុត ។ ល្បាយទឹកអំបិល អ៊ឺតិចទិច ដែលមានសូដ្យូមក្លរួស្ងួត (Sodium Chloride) 23,3% មានសីតុណ្ហភាពកំណក -25 OC ។ ល្បាយទឹកអំបិល ដែលមានសារធាតុ កាល់ស្យូមក្លរូ (Calcium Chlorine) 29,6% មានសីតុណ្ហភាពកំណក -51 OC
§   អេវ៉ាប៉ូរ៉ាទ័រ (Evaporator) : ជាមជ្ឍដ្ឋានដែលហ្គាសរាវពុះភាយ ហើយស្រូបកម្ដៅពីមជ្ឍដ្ឋានជុំវិញ ។
§   ហ្គាសជាឧស្ម័ន (Flash gas) : ជាចំហាយដែលកើតពីលទ្ធផល នៃការថយចុះសម្ពាធរបស់អង្គធាតុរាវហើរដែលគ្មាន Subcool 
§   អេវ៉ាបូរ៉ាទ័រប្រភេទស៊ីទែន (Flooded Evaporator) : ម៉ាស៊ីនបឺតចំហាយ​ ដែលផ្ទៃចម្លងកម្ដៅជានិច្ចជាកាលមានសំណើមដោយចំហាយរាវនៃសារធាតុត្រជាក់ ។
§   កម្ដៅ (Heat) : ជាទម្រង់មូលដ្ឋាននៃថាមពល ដែលបានកំណត់ដោយសម្ថភាពចម្លងកម្តៅពីអង្គធាតុមួយក្នុងសីតុណ្ហភាពជាក់លាក់ ទៅអង្គធាតុមួយផ្សេងទៀត ដែលមានសីតុណ្ហភាពទាបជាង ។ កម្តៅអាចដឹងបានដោយអារម្មណ៍ ហើយខ្នាតរបស់វាគឺស៊ូល J(joule)
§   សម្ថភាពកម្ដៅ (Heat Capacity) : ថាមពលកម្ដៅត្រូវបានទាមទារ ក្នុងការផ្លាស់ប្តូរសីតុណ្ហភាពនៃម៉ាសរបស់អង្គធាតុមួយ​ ។
§   កម្តៅកំណកជាញើស (Heat of condensation) : ជាថាមពលកម្តៅ ដែលបញ្ចេញដោយចំហាយសុទ្ធ ឬ ឧស្ម័នសុទ្ធ អំឡុងពេលនៃការផ្លាស់ប្តូរពីឧស្ម័ន ទៅជាសមាសធាតុរាវនៅសីតុណ្ហភាព និង​ សម្ពាធថេរ ។
§   ឧបករណ៍បម្លាស់ប្តូរកម្តៅ (Heat Exchanger) : ជាឧបករណ៍ផ្លាស់ប្តូរកម្តៅ ពីអង្គធាតុរាវទៅអង្គធាតុមួយទៀត ដែលមានកម្តៅទាបជាង ។
§   កម្តៅបង្កប់ (Heat Latent) : ជាថាមពលកម្តៅដែលត្រូវបញ្ចេញ ឬ ស្រូបដោយអង្គធាតុមួយ ដើម្បីផ្លាស់ប្តូរសភាពរបស់អង្គធាតុនោះនៅសីតុណ្ហភាព និង សំពាធជាក់លាក់ ។
§   កម្តៅដឹងដោយអារម្មណ៍ (Sensible Heat): ជាថាមពលកម្តៅ ដែលផ្តល់ដោយអង្គធាតុមួយនោះ ប្រែប្រូលសីតុណ្ហភាពតែមិនប្រែប្រូលសភាព ។
§   មេគុណបម្លាស់ប្តូរកម្តៅ (Heat Transfer Coefficient) : ជាបរិមាណនៃកម្តៅ បញ្ជូលទៅអង្គធាតុមួយក្នុងថេរវេលាជាក់លាក់ នៅខណៈដែលសីតុណ្ហភាព ឆ្លងកាត់ផ្ទៃនៃអង្គធាតុ ហើយបានកំណត់រង្វាស់ជាខ្នាតជាក់លាក់មួយ ។ ជាទូទៅតាងដោយ W/m2 K និងអាចសរសេរជាតម្លៃ K U
§   សម្ពាធខ្ពស់ (High Side) : ជាផ្នែកនៃប្រព័ន្ធបរិក្ខារត្រជាក់ ដែលស្ថិតនៅក្រោមសម្ពាធកុងដង់ស័រ ។
§   កម្លាំងសេះ (Horse Power) : ជាខ្នាតនៃអនុភាព ដែលតាងដោយ 1HP = 745.7W


នៅមានបន្តទៀត សូមជួយ ផ្តល់យោបល់ផងសំរាប់  ជួយដល់ សិស្សដែលបានសិក្សាលើជំនាញនេះ ពី​ខ្ញុំ  អ៊ឹម  វុទ្ធី

No comments:

Post a Comment