Showing posts with label សិក្សាពីម៉ាស៊ីនត្រជាក់. Show all posts
Showing posts with label សិក្សាពីម៉ាស៊ីនត្រជាក់. Show all posts

Sunday, July 21, 2019

ការជ្រើសរើសទីតាំងសំរាប់ដំឡើងម៉ាស៊ីនត្រជាក់ ( Selection location of Air conditioner for installation)

Installation Air conditioner, (ការដំឡើងម៉ាស៊ីនត្រជាក់)
 

        មុននឹងធ្វើការដំឡើងម៉ាស៊ីនត្រជាក់ ជាងបច្ចេកទេស ត្រូវគិតលើចំនុចមួយចំនួនដូចខាងក្រោម ជាមុខសិនជៀសវាង ការខាតពេលវេលានឹង ពេលខ្លះត្រូវចំណាយប្រាក់កាស ទៀតផង


  1. ការជ្រើសរើសទីតាំង 
      ការជ្រើសទីតាំងត្រូវ ត្រឹមត្រូវ ជាពិសេសទៅតាមការចង់បានរបស់ម្ចាស់ផ្ទះផ្ទាល់ ។ ការរើសទីតាំងល្អគឺមានដូចជា ចំពោះកំណាត់ 
  • ការជ្រើសរើសទីតាំង កំណាត់ខាងក្នុងផ្ទះ (Location of Indoor Unit) 
  1.  ទីតាំងនៃការដំឡើងប្រាកដថា ផ្ទៃខាងមុខមិនមានខ្យល់បាំង
  2. ចំងាយពី កំណាត់ខាងមុខ និងខាង ក្រៅមិនលើងពី ៥- ៧ ម៉ែត្រ (បើលើសនឹងត្រូវធ្វើការថែមសារធាតុធ្វើអោយជ្រជាក់ នឹងមើលការណែនាំរបស់សៀវភៅនែនាំ)។
  3. ជញ្ជាំងដែលបាច់ត្រូវប្រាកដថារឹងមាំ
  4. មិនជាប់ផ្ទាល់នឹងពន្លឺព្រះអាទិត្យ
  5. ទីតាំងងាយក្នុងការរត់ទុយោបង្ហូរទឹក
  6. ត្រូវដំឡើងអោយឆ្ងាយពីអំពូល ជាពិសេសមិនត្រូវ ដំឡើងកំណាត់នេះនៅជាប់ទីតាំងដែលមានកំដៅ ចេញបាញ់ដាក់វា 
  7. មិនត្រូវដំឡើងជិតនឹង ទូរទស្សន៏ 
  8. និងមានច្រើនចំនុចទៀត ទៅតាមការងារជាក់ស្តែង ............



  • ការជ្រើសរើសទីតាំងកំណាត់ខាងក្រៅផ្ទះ(Location of Out door Unit)
  1. ផ្ទៃជញ្ជាំងត្រូវរឹង នឹងមាំ​ ព្រោះថាកំណាតើនេះមានការលំញ័យខ្លាំង នឹងមានសំឡេង
  2. បើអាចកំណាត់នេះត្រូវរកទីតាំងដែលមិនត្រូវ នឹងពន្លឺព្រះអាទិត្យ
  3. កំណាត់ត្រូវដំឡើងនៅទាបជាងកំណាត់ ខាងក្នុងផ្ទះ (បើខ្ពស់ជាងទុយោត្រូវធ្វើ គន្លាក់សំរាប់ការងារត្រឡប់នៃប្រេងចូលម៉ូទ័រ កុមប្រេស័រ)
  4. កំណាត់នេះត្រូវប្រាកដថា មិនត្រូវដំឡើងអោយឆ្ងាយពី ផ្ទះដែលនៅជិតខាងពីព្រោះវារំខាន់ដល់គេនៅក្បែរ ។
  5. ត្រូវដំឡើងរកទីតាំងដែល​ងាយស្រួសជួសជុល ថែទាំ


មានការខ្វះខាត នឹងរិះគន់កែលំអរសូម ផ្តល់យោបលខាងក្រោម 
ឬតាម Tel : 015758554, email: acvuthy@gmail.com

សូមអរគុណ 

Im Vuthy 



Wednesday, July 10, 2019

How to convert kW to BTU/hr



រូបមន្តខាងក្រោមអាចធញវើការគណនាការបំលែងទៅវិញទៅមកបាន
This formula for Convert KW to BTU/hr


How to convert kW to BTU/hr
1 kW = 3412.142 BTU/hr
The power conversion of kW to BTUIT/hr is given by the formula:
P(BTU/hr) = 3412.142 P(kW)

Example
Convert 5kW to BTU/hr:
P(BTU/hr) = 3412.142 5kW = 17060.71 BTU/hr


___________________________

1-  Kilowatts to BTU/hr conversion table(សំរាប់បំបែកពី KW ទៅ BTU)
Power (kW) Power (BTU/hr)
1 kW 3412.142 BTU/hr
10 kW 34121.420 BTU/hr
100 kW 341214.200 BTU/hr
1000 kW 3412142.000 BTU/hr
10000 kW 34121420.000 BTU/hr

__________________________________

2-  How to convert BTU/hr to kW(សំរាប់បំបែកពី BTUទៅKW)

1 BTU/hr = 0.00029307107 kW
So the power conversion of kW to BTUIT/hr is given by the formula:
P(kW) = P(BTU/hr) / 3412.142

Example
Convert 20000 BTU/hr to kilowatts:
P(kW) = 20000 BTU/hr / 3412.142 = 5.861kW

BTU/hr to kilowatts conversion table

Power (BTU/hr) Power (kW)
1 BTU/hr 0.000293071 kW
10 BTU/hr 0.002930710 kW
100 BTU/hr 0.029307104 kW
1000 BTU/hr 0.293071039 kW
10000 BTU/hr 2.930710387 kW


ឬអាច អានលំអិត ខាងក្រោម 
https://www.rapidtables.com/convert/power/kW_to_BTU.html

Monday, July 8, 2019

Room calculation of Air conditioner




Ok..this time i want share the simple basic of calculation how to sizing the air-conditioner.This is a critical part to ensure our selection is suitable with our requirement for room or any space that we want to cooling.
We must calculate the total heat for that room in unit Btu/hr.From this we can convert Btu/hr to air-conditioner size in horse power ( Hp ).We can estimate the size depend on horse power ( hp ).
Total heat calculation ( Btu/hr ) :
1) Measure your room or space area ( width x length ).Use a metric unit for measurement ( meter ).Multiply with 700 to get in Btu/hr
Example : Room area = 10 meter x 6 meter = 60 m2
Btu/hr = 60 x 700 = 42,000 Btu/hr
2) Estimate occupant for this room.multiply with 500 to get in Btu/hr
Example : 5 peoples x 500 = 2500 Btu/hr
3) Estimate the heat from electrical equipments such as lighting,television,computer,fax machine,radio or etc.Refer wattage for equipment and multiply with 3.5
Example : TV = 100 watt, Computer : 200 watt, lighting : 150 watt ; Total : 450 watt
so 450 watt x 3.5 = 1575 Btu/hr
4) So we add all answer to get a total Btu/hr.
Example : 42,000 Btu/hr + 2,500 Btu/hr + 1,575 Btu/hr = 46,075 Btu/hr
5) To get air-conditioner sizing, we must divide Total heat ( Btu/hr) with 9800 Btu/hr
* This value is depend on cooling capacity for each air-conditioner due to efficiency of compressor.It maybe 9,800 btu/hr,10,000 btu/hr or 12,000 btu/hr
Example : 46,075 / 9800 = 4.7 hp
6) From this answer we can estimate to choose a 5 Hp of air-conditioner for our room.
If you not sure to calculate air-conditioner size for your room,Please contact your local HVAC expert and the will calculate and advice the suitable size and types of air-conditioner for you.
This calculation is just for estimation value.It not absolute answer for your air-conditioner sizing.You can make a comparison your estimate air-conditioner size with your local HVAC expert.I hope this information
can help all of you how to sizing the air-conditioner to avoid unnecessary cost.
- See more at: http://www.electricneutron.com/air-condition/air-conditioner-sizing/#sthash.JaoOFu6R.dpuf

ការគណនាទំហំម៉ាស៊ីត្រជាក់


ការគណនាសំរាប់ទំហំម៉ាស៊ីត្រជាក់




ម៉ាស៊ីនត្រជាក់  គឺជាឧបករណ៏មួយប្រភេទដែលត្រូវបានគេប្រើប្រាស់វា​   យ៉ាងទូលំទូលាយសំរាប់ផ្តល់ភាពត្រជាក់ទៅដល់ក្នុងបន្ទប់ ការិយាល័យ លំនៅដ្ឋាន ឬកន្លែងនានា    ម៉ាស៊ីនត្រជាក់មានច្រើនប្រភេទ និងច្រើនទំហំ ដោយផ្អែកទៅតាមការផលិតរបស់រោងចក្រដែលបានផលិតមក ​ប្រើទៅតាមទីកន្លែង  និងមាឌនៃ បន្ទប់។​
នៅពេលដែលធ្វើការដំឡើងចាំបាច់ណាស់គឺយើងចង់បានភាពត្រជាក់គ្រប់គ្រាន់ដល់បន្ទប់របស់យើង  ។​  ការធ្វើការគណនាសំរាប់ដាក់ម៉ាស៊ីនត្រជានេះមានការសំខាន់ណាស់ ​ពីព្រោះថាបើយើង ​បានជ្រើសរើសម៉ាស៊ូនត្រជាក់ដែលមានកំលាំង សម្ថភាពធ្វើការដែលផ្តល់ភាពត្រជាក់បានច្រើន គឺយើងច្បាស់ជាប្រឈបមុខនឹងការ ចំណាយលើតំលៃអគ្គិសនីខ្ពស់  ។ តែផ្ទុយមកវិញបើកាលណាយើងធ្វើកលារជ្រើសរើសយក ម៉ាស៊ីនត្រជាក់ដែល តំលៃបង់ថ្លៃអគ្គិសនីទាប  គឺយើងបានភាពត្រជាក់មិនគ្រប់គ្រាន់ដល់បន្ទប់ ។ ដូចនេះសរុបមកយើងត្រូវធ្វើការគណនា អោយបានភាពត្រឹមត្រូវដើម្បីផ្តល់ភាពត្រឹមត្រូវ ដូចខាងក្រោមនេះ៖
ការគណនាសំរាប់ទំហំម៉ាស៊ីត្រជាក់
ការធ្វើការគណនា​មានវិធីសាស្ត្រច្រើនសំរាប់ធ្វើការគណនាផ្ទៃបន្ទប់ សំរាប់ដាក់ម៉ាស៊ីនត្រជាក់​សំរាប់បានភាពត្រជាក់គ្រប់គ្រាន់ដល់
ផ្ទៃបន្ទប់របស់យើង​ អោយបានត្រឹមត្រូវតាមឧទារណ៏ខាងក្រោមនេះ យើងត្រូវតែធ្វើការគណនាកំដៅសរុបនៅក្នុងផ្ទៃបន្ទប់អោយបានត្រឹមត្រូវ  ដោយគិតជា  BTU/hr អ្នកនឹងអាចដាក់កំលាំងសេះរបស់ម៉ាស៊ីនត្រជាក់ បានដោយផ្អែកលើការគណនានេះ ។ការគណនាកំដៅសរុបក្នុងបន្ទប់
  • ធ្វើការវាស់ផ្ទៃបន្ទប់ដែលត្រូវដំឡើងនោះជាមែត្រការ(m2) ​​​  ដោយយកបណ្តោយនៃបន្ទប់ មកគុណនឹង​  ទទឹង បន្ទប់ ពេលឃើញហើយ យកមកគុណនឹង ៧០០ ដើម្បីបាន១មែត្រការេ បីតីយូក្នុងមួយមោង BTU/hr 
Example :
 ផ្ទៃបន្ទប់ = 10 meter x 6 meter = 60 m2 (មែត្រការេ)
 Btu/hr = 60 x 700 = 42,000 Btu/hr  
  •     ការគណនាចំនួនមនុស្សដែលនៅក្នុងបន្ទប់នេះ ។ ដែលមនុស្សម្នាក់អាចបញ្ចេញបាន ៥០០BTU/hr
Example : 5 peoples x 500 = 2500 Btu/hr
3
  •  ​​​គណនាកំដៅដែលចេញពីគ្រឿងអគ្គិសនីផ្សេងៗ ដែលមានដូចជាៈ   អំពូល ទូរទស្សន៏ ម៉ាស៊ីនកុំព្យួទ័រ  និងគ្រឿងផ្សេងៗទៀតដែលមាន   មកគុណនឹង មេគុណ ៣.៥​​។​
Example : TV = 100 watt, Computer : 200 watt, lighting : 150 watt ; Total : 450 watt
450 watt x 3.5 = 1575 Btu/hr
  •     សរុបបន្ទុកកំដៅទាំងអស់ខាងលើ
Example : 42,000 Btu/hr + 2,500 Btu/hr + 1,575 Btu/hr = 46,075 Btu/hr
  •    ទំហំនសម៉ាស៊ីនត្រជាក់
ដើម្បីបានទំហំនៃម៉ាស៊ីនត្រជាក់យើងត្រូវយកតំលៃកំដៅសរុបដែលបានពីការគណនាខាងលើមកចែកកំលាំម៉ាស៊ីនត្រជា់ក់ក្នុងមួយសេះដែលជាទូទៅ ១សេះគឺ ៩០០០BTU/hr ។ ​
Example : 46,075 / 9000 = 4.7 hp
  •     នេះជាចំលើយដែលបានមកពីការគណនា ដូចនេះយើងធ្វើការជ្រើសរើសតាមការគណនានេះ ដោយយោងតាមការផលិតវាមិនមានដូចនេះ យើងយក ៥សេះ(5HP) ។

ដើម្បីប្រាកដច្បាស់សូម ធ្វើការទំនាក់ទំនងមកយើងខ្ញុំ ដើម្បីបានភាពត្រឹមត្រូវក្នុងការដំឡើង យ៉ាងត្រឹមត្រូវបំផុត និង សេវាកម្មល្អដែលមានជាង ប្របកដោយមានសមត្ថភាពពិតប្រាកដ តាមទូរសព្ទ័លេខ 015​758554,  www.acs-engineering.blogspot.com, email: acvuthy@gmail.com

សូមអរគុណ

របៀបវាស់ម៉ូទ័រកង្ហារ២ ល្បឿន

  • ការវាស់រក ល្បឿនម៉ូទ័រកង្ហារកុងដង់ស័រ  Condenser ២ល្បឿន  របស់ម៉ាស៊ីនត្រជាក់
ដើម្បីវាស់វាបានគេត្រូវ ធ្វើការវាស់ កន្ទុយខ្សែរបស់វាដែលមាន ៤កន្ទុយខ្សែ និងមានពណ៏ខ្សែ ផ្សេងៗគ្នា ។ការវាស់នេះមាន ៦ ដង ។     ឧទាហរណ៏ ៖ មានពណ៏ -ផ្កាឈូក/-ពណ័ស/-ត្នោត/-លឿង


  • ១-ការវាស់គឺ ត្រូវមានអូមម៉ែត្រ

ផ្កាឈូក​  វាស់នឹង  -ពណ័ស= ៣២ អូម
ផ្កាឈូក   វាស់នឹង ត្នោត​​   = ៦០អូម
ផ្កាឈូក   វាស់នឹង លឿង    =២០អូម
ត្នោតវាស់នឹង លឿង   =  ៥០អូម
ត្នោតវាស់នឹងពណ័ស  =៣០អូម
ពណ័សវាស់នឹង លឿង   =១០  អូម
  • ២-ការប្រៀបធៀប តំលៃអូម នៃពណ៏ខ្សែនីមួយៗ

យើងត្រូវពីនិត្យមើល តំលៃខ្សែណាដែលមាន  តំលៃអូម ធំជាងគេបង្អស់ នឹង តូចជាងគេបង្អស់
ចំនាំ ៖ 
តំលៃខ្សែពណ៏អូមណាដែលធំបង្អស់នោះគឺខ្សែល្បឿន R និង  S ។  តែមិនដឹងថាមួយណា  Rឬ   S ។ ដូចនេះបើចង់ដឹងថាខ្សែពណ៏ណានៃ  ខ្សែល្បឿន R និង  S ពិតប្រាកដត្រូវ យកមកវាស់ធៀបនឹង ខ្សែពណ៏ ដែលតូចជាងគេបង្អស់ មួយណាក៏បាន  ។  ខ្សែដែលតូចគឹ ពណ័ស នឹង លឿង   =១០  អូម ។បើចឹងយើងយក ខ្សែពណ៏ ស។ បើយកខ្សែមួយណាក៏ឃើញ ដូចគ្នាដែរ ។

រកខ្សែ  R &  S មានពណ៏ ផ្កាឈូក  នឹង ត្នោត​​   = ៦០អូម
ពណ័វាស់នឹង  -ផ្កាឈូក= ៣២ អូម
ពណ៏វាស់នឹងពណ័ ត្នោត =៣០អូម



Air conditioner definition​, (និយមន័យម៉ាស៊ីនត្រជាក់ (Ari Conditioner)

  ម៉ាស៊ីនត្រជាក់ (Ari Conditioner) : ជាឧបករណ៍ដែលក្នុងពេលតែមួយអាចត្រួតពិនិត្យ និង បញ្ជាសីតុណ្ហភាព សំណើម ភាពកខ្វក់ និង ធូលីក្នុងប្រព័ន្ធចែកចាយ ព្រមទាំងចលនាខ្យល់ត្រជាក់ ដើម្បីផាសុខភាពដល់មនុស្ស និង ការប្រើប្រាស់ក្នុងឧស្សាហកម្ម ។

Air conditioning: (often referred to as AC, A/C, or air con)[1] is the process of removing heat and moisture from the interior of an occupied space to improve the comfort of occupants. Air conditioning can be used in both domestic and commercial environments. This process is most commonly used to achieve a more comfortable interior environment, typically for humans and other animals; however, air conditioning is also used to cool and dehumidify rooms filled with heat-producing electronic devices, such as computer servers, power amplifiers, and to display and store some delicate products, such as artwork.
Air conditioners often use a fan to distribute the conditioned air to an occupied space such as a building or a car to improve thermal comfort and indoor air quality. Electric refrigerant-based AC units range from small units that can cool a small bedroom, which can be carried by a single adult, to massive units installed on the roof of office towers that can cool an entire building. The cooling is typically achieved through a refrigeration cycle, but sometimes evaporation or free cooling is used. Air conditioning systems can also be made based on desiccants (chemicals which remove moisture from the air). Some AC systems reject or store heat in subterranean pipes.[2]
In the most general sense, air conditioning can refer to any form of technology that modifies the condition of air (heating, (de-) humidification, cooling, cleaning, ventilation, or air movement). In common usage, though, "air conditioning" refers to systems which cool air. In construction, a complete system of heating, ventilation, and air conditioning is referred to as HVAC.[3]

អេវ៉ាប៉ូរ៉ាទ័រ(Evaporator), Evaporator Coil


អេវ៉ាប៉ូរ៉ាទ័រ ជាកន្លែងដែលសារធាតុធ្វើអោយត្រជាក់រំហួតពី រាវទៅជាឧស្ម័ន ដោយចាប់យកកំដៅពីក្នុងបន្ទប់ត្រជាក់ នៅក្នុងទូរត្រជាក់ចេញមកក្រៅ ។អេវ៉ាប៉ូរ៉ាទ័រមានរូបរាងសណ្ឋាន​ច្រើនទៅតាម ទូរឬទំរង់នៃ ការផលិតនៃទូរនីមួយៗ ឬទៅតាមសីណ្ហភាពរបស់ទូរ ។ ដែលទូរខ្លះមានការផលិតនៅសីតុណ្ហភាព សំរាប់ក្លាសេបន្លែ មាន សីតុណ្ហភាព ចន្លោះពី ០ អង្សារសេ​ទៅ ៥ អង្សារសេ គេប្រើវាសំរាប់ រក្សាបន្លែ និងផ្លែឈើ ដូចជាទូរក្លាសេបន្លែ ។ និងខ្លះទៀត ត្រូវបានគេផលិតសំរាប់រក្សាសាច់អោយកក ប្រើប្រាស់បានយូរ ដែលមានសីតុណ្ហភាព ត្រជាក់រហូតដល់ - 22 អង្សាសេរ ។ 


និយមន័យ


An evaporator coil is the part of an air conditioner or heat pump that absorbs the heat from the air in your house. It is located inside the air handler or attached to the furnace.

How the evaporator and condenser coils work together

The evaporator and condenser coils inside a central air conditioner or heat pump make it possible for these systems to complete the heat exchange process, which is the basis of refrigerated cooling and, in the case of heat pumps, heating. The coils form a loop and, even though they’re continuous, each has a different function.

The role of the evaporator coil

Located inside the blower compartment or air handler, the evaporator coil holds the chilled refrigerant that the compressor moves into it. 

As the air from the blower fan moves over the coil, the cold refrigerant removes the heat from your home’s air. The refrigerant becomes warmer and travels to the condenser coil outdoors.


​​​​                 

ប្រព័ន្ធធ្វើស៊ីតកម្មដោយការស្រូបកម្ដៅ

     ប្រព័ន្ធធ្វើស៊ីតកម្មដោយការស្រូបកម្ដៅ (Absorption Refrigerating System) : ជាប្រព័ន្ធដែលធ្វើបំណែនសារធាតុត្រជាក់ ។ ជាធម្មតាប្រព័ន្ធនេះដំណើរការទៅបានដោយ ម៉ាស៊ីនបឺតចំហាយត្រជាក់ហើយកាត់បន្ថយបរិមាណដោយធ្វើការផ្លាស់ប្តូរជាដំណាក់កាល ប្រើស្នប់តូចដើម្បីរុញល្បាយរាវឲ្យដល់សម្ពាធបង្កជាកំណកញើស ធ្វើការចម្រាញ់សារធាតុត្រជាក់ចេញពីអង្គធាតុរាវដែលមានកម្តៅ និង ផ្ទេរចំហាយហ្គាសចេញឆ្ងាយពីកុងដង់ស័រ បន្ទាប់មកបញ្ជូនត្រឡប់វិញនូវអង្គធាតុរាវទៅម៉ាស៊ីនបឺតចំហាយ ។

How does a Chiller Work?

How does a Chiller Work?

In most process cooling applications, a pumping system circulates cool water or a water/glycol solution from the chiller to the process. This cool fluid removes heat from the process and the warm fluid returns to the chiller. The process water is the means by which heat transfers from the process to the chiller.
Process chillers contain a chemical compound, called a refrigerant. There are many types of refrigerant and applications depending on the temperatures required but they all work on the basic principle of compression and phase-change of the refrigerant from a liquid to a gas and back to a liquid. This process of heating and cooling the refrigerant and changing it from a gas to a liquid and back again is the refrigeration cycle.
The refrigeration cycle starts with a low-pressure liquid/gas mix entering the evaporator. In the evaporator, heat from the process water or water/glycol solution boils the refrigerant, which changes it from a low-pressure liquid to a low-pressure gas. The low-pressure gas enters the compressor where it is compressed to high-pressure gas. The high-pressure gas enters the condenser where ambient air or condenser water removes heat to cool it to a high-pressure liquid. The high-pressure liquid travels to the expansion valve, which controls how much liquid refrigerant enters the evaporator, thereby beginning the refrigeration cycle again.
There are two types of condensers used in chillers; air-cooled and water-cooled. An air-cooled condenser uses ambient air to cool and condense the hot refrigerant gas back down to a liquid. It can be located inside the chiller or can be remotely located outside, but ultimately it rejects the heat from the chiller to the air. In a water-cooled condenser, water from a cooling tower cools and condenses the refrigerant.

Friday, January 26, 2018

ពន្យល់ពាក្យ​ សំខាន់ៗ​ទាក់ទងនឹង​ម៉ាស៊ីនបរិក្ខារត្រជាក់


ជាចំណេះដឹង​មួយចំនួន​ដែលអាចជួយដល់សិស្សដែលសិក្សាជមនាញម៉ាស៊ីនត្រជាក់  អំពីនិយមន័យ ដូចខាងក្រោម​នេះ៖


១. និយមន័យ
       នៅលើបរិក្ខារត្រជាក់មានពាក្យជាច្រើនត្រូវបានយកមកប្រើប្រាស់ ។ យើងបានរៀបពាក្យទាំងនេះតាមលំដាប់ ព្រមទាំងព្យាយាមពន្យល់ដោយសង្ខេប ។

§   សម្ពាធដាច់ខាត (Absolute presume) : ជាសម្ពាធអានលើនាឡិកា បូកនឹងសម្ពាធបរិយាកាស ឬ សម្ពាធ  បារ៉ូមែត្រ ដែលបង្ហាញជា (Bar)
§   សីតុណ្ហភាពដាច់ខាត (Absolute Temperature) : ជាសីតុណ្ហភាពដែលថាមពលកម្ដៅទាំងអស់អវត្តមាន ។ សីតុណ្ហភាពដាច់ខាតប្រហែល -273.15 OC ។ សីតុណ្ហភាពនេះ ត្រូវបានគេបង្ហាញជាអង្សាកែនវិន (OK) OK= -273.15 OC
§   ការស្រូប (Absorption) : ជាការទាញយកសមាសធាតុមួយ ឬ ច្រើន ចេញពីល្បាយហ្គាសនៅពេលដែលហ្គាស និង សារធាតុរាវផ្សេងៗត្រូវបានបញ្ចូលទៅក្នុងកុងតាក់ (Contact) ។ ដំណើរការនេះ មានលក្ខណៈជាការផ្លាស់ប្តូរទម្រង់រូបរាង ឬ សណ្ធានគីមីរបស់សមាសធាតុទាំងនោះ ។
§   ប្រព័ន្ធធ្វើស៊ីតកម្មដោយការស្រូបកម្ដៅ (Absorption Refrigerating System) : ជាប្រព័ន្ធដែលធ្វើបំណែនសារធាតុត្រជាក់ ។ ជាធម្មតាប្រព័ន្ធនេះដំណើរការទៅបានដោយ ម៉ាស៊ីនបឺតចំហាយត្រជាក់ហើយកាត់បន្ថយបរិមាណដោយធ្វើការផ្លាស់ប្តូរជាដំណាក់កាល ប្រើស្នប់តូចដើម្បីរុញល្បាយរាវឲ្យដល់សម្ពាធបង្កជាកំណកញើស ធ្វើការចម្រាញ់សារធាតុត្រជាក់ចេញពីអង្គធាតុរាវដែលមានកម្តៅ និង ផ្ទេរចំហាយហ្គាសចេញឆ្ងាយពីកុងដង់ស័រ បន្ទាប់មកបញ្ជូនត្រឡប់វិញនូវអង្គធាតុរាវទៅម៉ាស៊ីនបឺតចំហាយ ។
§   ម៉ាស៊ីនត្រជាក់ (Ari Conditioner) : ជាឧបករណ៍ដែលក្នុងពេលតែមួយអាចត្រួតពិនិត្យ និង បញ្ជាសីតុណ្ហភាព សំណើម ភាពកខ្វក់ និង ធូលីក្នុងប្រព័ន្ធចែកចាយ ព្រមទាំងចលនាខ្យល់ត្រជាក់ ដើម្បីផាសុខភាពដល់មនុស្ស និង ការប្រើប្រាស់ក្នុងឧស្សាហកម្ម ។
§   កុងដង់ស័រប្រើចំហាយទឹក (Evaporative Condenser) : ជាកុងដង់ស័រដែលបញ្ចុះកម្ដៅដោយចំហាយទឹកមកប៉ះលើផ្ទៃកុងដង់ស័រ ។
§   អាហ្សេអូត្រូប (Azeotrope) : ជាល្បាយដែលមានអង្គធាតុរាវ ហើយដំណាក់កាលនៃចំហាយមានអត្រាភាគរយដូចគ្នានៅសីតុណ្ហភាពជាក់លាក់ណាមួយ ។ ល្បាយមួយអាចជាអាហ្សេអូត្រូបមួយប៉ុណ្ណោះក្នុងសីតុណ្ហភាពពិតមួយ ។ សម្រាប់ការអនុវត្ត ប្រសិនបើការផ្លាស់ប្តូរភាគរយនៃអាហ្សេអូត្រូប ជាមួយសីតុណ្ហភាពតូច ដូច្នេះគេអាចគិតវាជាអង្គធាតុរាវតែមួយបាន ។
§   ល្បាយ (Blend) : ត្រូវបានគេប្រើ ដើម្បីពណ៌នាពីការរលាយបញ្ចូលគ្នាដែលមានអាហ្សេអូត្រូប ឬ ពុំមែនអាហ្សេអូត្រូប ។​ ល្បាយ គឺជាភាពលាយបញ្ចូលគ្នា ដែលមិនមែនជាសមាសភាពសុទ្ធឡើយ ។ ដូច្នេះម៉ូលេគុល ២​ ឬ ៣ មានវត្តមានប្រឆាំងនឹងម៉ូលេគុល ១​ នៅសមាសធាតុសុទ្ធ ។
§   ទឹកអំបិល (Brine) : ជាសូលុយស្យុងនៃទឹកអំបិលដែលមានសីតុណ្ហភាពកក ទាបជាងសីតុណ្ហភាពទឹកសុទ្ធ ហើយវាក៏ជាអង្គធាតុរាវ ដែលគេប្រើក្នុងប្រព័ន្ធបរិក្ខារត្រជាក់សម្រាប់ផ្លាស់ប្តូរកម្ដៅផងដែរ ។
§   ប្រព័ន្ធត្រជាក់ប្រើទឹកអំបិល (Brine Cooler) :អេវ៉ាប៉ូរ៉ាទ័រសម្រាប់ធ្វើឲ្យទឹកអំបិលត្រជាក់ ដោយការពុះភាយនៃហ្គាស ។
§   កម្ដោម៉ាស (Thermal Unit) : ជាថាមពលកម្ដៅដ៏ចាំបាច់ សម្រាប់តម្លើងសីតុណ្ហភាពទឹកមួយគីឡូក្រាមនៅសីតុណ្ហភាព ១ដឺក្រេ គឺជាខ្នាតដែលត្រឹមត្រូវប្រើសម្រាប់ការគិតក្នុងបច្ចេកទេស ។
§   សម្ថភាពកម្ដៅ (Capacity, Thermal) : ជាបរិមាណនៃថាមពលកម្ដៅចាំបាច់ សម្រាប់តម្លើងសីតុណ្ហភាព នៃម៉ាសរបស់អង្គធាតុ ១ដឺក្រេ ។
§   ការផ្លាស់ប្តូរសភាព (Change of State) : ជាដំណើរការផ្លាស់ប្តូរពីសភាពមួយ ទៅសភាពមួយទៀតនៃអង្គធាតុមួយដូចជា ពីរឹងទៅរាវ និង ពីរាវទៅជាចំហាយ ឬ ឧស្ម័នជាដើម ។
§   មេគុណនៃដំណើរការ (Coefficient of Performance) : ជាផលធៀបរវាងបរិមាណកម្ដៅ ដែលស្រូបដោយប្រព័ន្ធបរិក្ខារត្រជាក់ លើអនុភាពសម្រាប់ធ្វើកម្មន្ត ។
§   ប្រព័ន្ធបរិក្ខារត្រជាក់ប្រើការរុញសង្កត់ (Compresstion Refrigerating System) : ជាប្រព័ន្ធដែលចំហាយហ្គាសត្រូវបានបំណែនដោយគ្រឿងឧបករណ៍មេកានិច ។
§   កុងដង់ស័រ (Condenser) : ជាមជ្ឍដ្ឋានដែលចំហាយហ្គាសក្តៅក្នុងភេជ្ជនៈបិទជិត ហើយត្រូវបានធ្វើឲ្យទៅជារាវ ដោយការយកកម្ដៅចេញ ។
§   ការចម្លងកម្ដៅ (Conductivity, Thermal) : នៅពេលសីតុណ្ហភាពខុសគ្នា មានវត្តមានលើរូបធាតុមួយ កម្ដៅចាប់ផ្តើមចល័តពីក្តៅទៅជាត្រជាក់ រហូតដល់មានសីតុណ្ហភាពស្មើគ្នា ។ ការចម្លងកម្តៅនេះតាងដោយ λ= W/mK ។ ជាឧទាហរណ៍ ប៉ូលីយឺតែន (Polyurethane) មានអ៊ីសូឡង់ចាប់ពី 0.017 ទៅ 0.027 W/mk
§   ការឆ្លងកាត់កម្ដៅ (Convection) : ជាដំណើរការនៃការបញ្ជូនកម្ដៅពីម៉ូលេគុល ទៅម៉ូលេគុល ដោយឆ្លងកាត់ផ្ទៃនៃអង្គធាតុរាវ ។
§   ចរន្តវិលវល់ (Convection) : ជាដំណើរការនៃការបញ្ជូនកម្តៅដោយចលនារបស់ចំហាយ ឬ ឧស្ម័ន ឬ ក៏អង្គធាតុរាវ ។
§   លំហូរផ្ទុយ (Counter Flow) : ជាការផ្លាស់ប្តូរកម្តៅរវាងអង្គធាតុរាវពីរ ដែលមានទិសដៅហូរផ្ទុយគ្នាដូច្នេះ កម្តៅរបស់អង្គធាតុរាវទី១ ជួបនឹងកម្តៅនៃអង្គធាតុទី ២ ។
§   ចំណុចប្រសព្វ ( Critical point) : ជាសមាសធាតុនៃចំណុច ដែលសមាសភាពរាវ និង ចំហាយមានសមាសភាពសម្គាស់ដូចគ្នា ។
§   ចំណុចប្រសព្វសម្ពាធ (Critical Pressure) : ជាសម្ពាធដែលចំហាយ និង សមាសធាតុរាវមានសភាព លក្ខណៈដូចគ្នា ។
§   ចំណុចប្រសព្វសីតុណ្ហភាព (Critical Temperature) : ជាសីតុណ្ហភាពដែលចំហាយ និងសមាសធាតុរាវ មានសភាពលក្ខណៈដូចគ្នា ។
§   ខួប (Cycle) : ជាដំណើរអចិន្ត្រៃយ៍នៃប្រព័ន្ធទែម៉ូឌីណាមិច (Thermodynamic) ដោយត្រឡប់ទៅរកស្ថានភាពដើមវិញលើ សីតុណ្ហភាព សម្ពាធ និង ប្រព័ន្ធទែឌីណាមិចទាំងមូល ។
§   ច្បាប់ដាល់តុន (Dalton’s law) : សម្ពាធសរុបនៃល្បាយឧស្ម័នក្នុងភេជ្ជនៈបិទជិត គឺជាផលបូកសម្ពាធនៃអង្គធាតុមួយ ដែលស្ថិតនៅក្នុងភេជ្ជនៈនោះ ។
§   កម្រិត Superheat (Degree of Superheat) : ជាការខុសគ្នារវាង សីតុណ្ហភាពរបស់ចំហាយនៅសម្ពាធដែលគេបានឲ្យ ជាមួយនឹងសីតុណ្ហភាពរំពុះដូចសម្ពាធនោះ ។
§   ដង់ស៊ីតេ (Density) : ជាផលធៀបរវាងម៉ាស ឬ ទម្ងន់លើមាឌដែលគិតជា Kg/m3
§   ថាមពល (Energy) : ជាសមត្ថភាព ដើម្បីធ្វើកម្មន្ត ។ ខ្នាតក្នុងបច្ចេកទេសនៃថាមពលកម្តៅគឺ ស៊ូល (J) កាល់ឡូរី (Cal) ឬ គីឡូវ៉ាត់ម៉ោង ( KWh) សម្រាប់ថាមពលអគ្គីសនី ។
§   អែនតាលពី (Enthalpy) : ជាបរិមាណកម្តៅសរុបដែលទទួល ឬ បញ្ចេញនៅក្នុងដំណើរការរបស់ហ្គាសក្នុងបរិធានបរិក្ខារត្រជាក់ ។ ខ្នាតក្នុងបច្ចេកទេសនៃអែនតាលពី គឺ Kj/Kg ជាមួយអក្សរធំ I ឬជាផ្លូវការ H
§   ល្បាយទឹកអំបិល អឹតិចទីក (Eutectic Brine) : ជាល្បាយដែលមានសារធាតុមួយ ឬ ច្រើនរលាយក្នុងទឹក ហើយមានចំណុចកំណកទាបបំផុត ។ ល្បាយទឹកអំបិល អ៊ឺតិចទិច ដែលមានសូដ្យូមក្លរួស្ងួត (Sodium Chloride) 23,3% មានសីតុណ្ហភាពកំណក -25 OC ។ ល្បាយទឹកអំបិល ដែលមានសារធាតុ កាល់ស្យូមក្លរូ (Calcium Chlorine) 29,6% មានសីតុណ្ហភាពកំណក -51 OC
§   អេវ៉ាប៉ូរ៉ាទ័រ (Evaporator) : ជាមជ្ឍដ្ឋានដែលហ្គាសរាវពុះភាយ ហើយស្រូបកម្ដៅពីមជ្ឍដ្ឋានជុំវិញ ។
§   ហ្គាសជាឧស្ម័ន (Flash gas) : ជាចំហាយដែលកើតពីលទ្ធផល នៃការថយចុះសម្ពាធរបស់អង្គធាតុរាវហើរដែលគ្មាន Subcool 
§   អេវ៉ាបូរ៉ាទ័រប្រភេទស៊ីទែន (Flooded Evaporator) : ម៉ាស៊ីនបឺតចំហាយ​ ដែលផ្ទៃចម្លងកម្ដៅជានិច្ចជាកាលមានសំណើមដោយចំហាយរាវនៃសារធាតុត្រជាក់ ។
§   កម្ដៅ (Heat) : ជាទម្រង់មូលដ្ឋាននៃថាមពល ដែលបានកំណត់ដោយសម្ថភាពចម្លងកម្តៅពីអង្គធាតុមួយក្នុងសីតុណ្ហភាពជាក់លាក់ ទៅអង្គធាតុមួយផ្សេងទៀត ដែលមានសីតុណ្ហភាពទាបជាង ។ កម្តៅអាចដឹងបានដោយអារម្មណ៍ ហើយខ្នាតរបស់វាគឺស៊ូល J(joule)
§   សម្ថភាពកម្ដៅ (Heat Capacity) : ថាមពលកម្ដៅត្រូវបានទាមទារ ក្នុងការផ្លាស់ប្តូរសីតុណ្ហភាពនៃម៉ាសរបស់អង្គធាតុមួយ​ ។
§   កម្តៅកំណកជាញើស (Heat of condensation) : ជាថាមពលកម្តៅ ដែលបញ្ចេញដោយចំហាយសុទ្ធ ឬ ឧស្ម័នសុទ្ធ អំឡុងពេលនៃការផ្លាស់ប្តូរពីឧស្ម័ន ទៅជាសមាសធាតុរាវនៅសីតុណ្ហភាព និង​ សម្ពាធថេរ ។
§   ឧបករណ៍បម្លាស់ប្តូរកម្តៅ (Heat Exchanger) : ជាឧបករណ៍ផ្លាស់ប្តូរកម្តៅ ពីអង្គធាតុរាវទៅអង្គធាតុមួយទៀត ដែលមានកម្តៅទាបជាង ។
§   កម្តៅបង្កប់ (Heat Latent) : ជាថាមពលកម្តៅដែលត្រូវបញ្ចេញ ឬ ស្រូបដោយអង្គធាតុមួយ ដើម្បីផ្លាស់ប្តូរសភាពរបស់អង្គធាតុនោះនៅសីតុណ្ហភាព និង សំពាធជាក់លាក់ ។
§   កម្តៅដឹងដោយអារម្មណ៍ (Sensible Heat): ជាថាមពលកម្តៅ ដែលផ្តល់ដោយអង្គធាតុមួយនោះ ប្រែប្រូលសីតុណ្ហភាពតែមិនប្រែប្រូលសភាព ។
§   មេគុណបម្លាស់ប្តូរកម្តៅ (Heat Transfer Coefficient) : ជាបរិមាណនៃកម្តៅ បញ្ជូលទៅអង្គធាតុមួយក្នុងថេរវេលាជាក់លាក់ នៅខណៈដែលសីតុណ្ហភាព ឆ្លងកាត់ផ្ទៃនៃអង្គធាតុ ហើយបានកំណត់រង្វាស់ជាខ្នាតជាក់លាក់មួយ ។ ជាទូទៅតាងដោយ W/m2 K និងអាចសរសេរជាតម្លៃ K U
§   សម្ពាធខ្ពស់ (High Side) : ជាផ្នែកនៃប្រព័ន្ធបរិក្ខារត្រជាក់ ដែលស្ថិតនៅក្រោមសម្ពាធកុងដង់ស័រ ។
§   កម្លាំងសេះ (Horse Power) : ជាខ្នាតនៃអនុភាព ដែលតាងដោយ 1HP = 745.7W