មុននឹងធ្វើការដំឡើងម៉ាស៊ីនត្រជាក់ ជាងបច្ចេកទេស ត្រូវគិតលើចំនុចមួយចំនួនដូចខាងក្រោម ជាមុខសិនជៀសវាង ការខាតពេលវេលានឹង ពេលខ្លះត្រូវចំណាយប្រាក់កាស ទៀតផង
- ការជ្រើសរើសទីតាំង
- ការជ្រើសរើសទីតាំង កំណាត់ខាងក្នុងផ្ទះ (Location of Indoor Unit)
- ទីតាំងនៃការដំឡើងប្រាកដថា ផ្ទៃខាងមុខមិនមានខ្យល់បាំង
- ចំងាយពី កំណាត់ខាងមុខ និងខាង ក្រៅមិនលើងពី ៥- ៧ ម៉ែត្រ (បើលើសនឹងត្រូវធ្វើការថែមសារធាតុធ្វើអោយជ្រជាក់ នឹងមើលការណែនាំរបស់សៀវភៅនែនាំ)។
- ជញ្ជាំងដែលបាច់ត្រូវប្រាកដថារឹងមាំ
- មិនជាប់ផ្ទាល់នឹងពន្លឺព្រះអាទិត្យ
- ទីតាំងងាយក្នុងការរត់ទុយោបង្ហូរទឹក
- ត្រូវដំឡើងអោយឆ្ងាយពីអំពូល ជាពិសេសមិនត្រូវ ដំឡើងកំណាត់នេះនៅជាប់ទីតាំងដែលមានកំដៅ ចេញបាញ់ដាក់វា
- មិនត្រូវដំឡើងជិតនឹង ទូរទស្សន៏
- និងមានច្រើនចំនុចទៀត ទៅតាមការងារជាក់ស្តែង ............
- ការជ្រើសរើសទីតាំងកំណាត់ខាងក្រៅផ្ទះ(Location of Out door Unit)
- ផ្ទៃជញ្ជាំងត្រូវរឹង នឹងមាំ ព្រោះថាកំណាតើនេះមានការលំញ័យខ្លាំង នឹងមានសំឡេង
- បើអាចកំណាត់នេះត្រូវរកទីតាំងដែលមិនត្រូវ នឹងពន្លឺព្រះអាទិត្យ
- កំណាត់ត្រូវដំឡើងនៅទាបជាងកំណាត់ ខាងក្នុងផ្ទះ (បើខ្ពស់ជាងទុយោត្រូវធ្វើ គន្លាក់សំរាប់ការងារត្រឡប់នៃប្រេងចូលម៉ូទ័រ កុមប្រេស័រ)
- កំណាត់នេះត្រូវប្រាកដថា មិនត្រូវដំឡើងអោយឆ្ងាយពី ផ្ទះដែលនៅជិតខាងពីព្រោះវារំខាន់ដល់គេនៅក្បែរ ។
- ត្រូវដំឡើងរកទីតាំងដែលងាយស្រួសជួសជុល ថែទាំ
មានការខ្វះខាត នឹងរិះគន់កែលំអរសូម ផ្តល់យោបលខាងក្រោម
ឬតាម Tel : 015758554, email: acvuthy@gmail.com
សូមអរគុណ
Im Vuthy
No comments:
Post a Comment