Monday, July 8, 2019

របៀបវាស់ម៉ូទ័រកង្ហារ២ ល្បឿន

  • ការវាស់រក ល្បឿនម៉ូទ័រកង្ហារកុងដង់ស័រ  Condenser ២ល្បឿន  របស់ម៉ាស៊ីនត្រជាក់
ដើម្បីវាស់វាបានគេត្រូវ ធ្វើការវាស់ កន្ទុយខ្សែរបស់វាដែលមាន ៤កន្ទុយខ្សែ និងមានពណ៏ខ្សែ ផ្សេងៗគ្នា ។ការវាស់នេះមាន ៦ ដង ។     ឧទាហរណ៏ ៖ មានពណ៏ -ផ្កាឈូក/-ពណ័ស/-ត្នោត/-លឿង


  • ១-ការវាស់គឺ ត្រូវមានអូមម៉ែត្រ

ផ្កាឈូក​  វាស់នឹង  -ពណ័ស= ៣២ អូម
ផ្កាឈូក   វាស់នឹង ត្នោត​​   = ៦០អូម
ផ្កាឈូក   វាស់នឹង លឿង    =២០អូម
ត្នោតវាស់នឹង លឿង   =  ៥០អូម
ត្នោតវាស់នឹងពណ័ស  =៣០អូម
ពណ័សវាស់នឹង លឿង   =១០  អូម
  • ២-ការប្រៀបធៀប តំលៃអូម នៃពណ៏ខ្សែនីមួយៗ

យើងត្រូវពីនិត្យមើល តំលៃខ្សែណាដែលមាន  តំលៃអូម ធំជាងគេបង្អស់ នឹង តូចជាងគេបង្អស់
ចំនាំ ៖ 
តំលៃខ្សែពណ៏អូមណាដែលធំបង្អស់នោះគឺខ្សែល្បឿន R និង  S ។  តែមិនដឹងថាមួយណា  Rឬ   S ។ ដូចនេះបើចង់ដឹងថាខ្សែពណ៏ណានៃ  ខ្សែល្បឿន R និង  S ពិតប្រាកដត្រូវ យកមកវាស់ធៀបនឹង ខ្សែពណ៏ ដែលតូចជាងគេបង្អស់ មួយណាក៏បាន  ។  ខ្សែដែលតូចគឹ ពណ័ស នឹង លឿង   =១០  អូម ។បើចឹងយើងយក ខ្សែពណ៏ ស។ បើយកខ្សែមួយណាក៏ឃើញ ដូចគ្នាដែរ ។

រកខ្សែ  R &  S មានពណ៏ ផ្កាឈូក  នឹង ត្នោត​​   = ៦០អូម
ពណ័វាស់នឹង  -ផ្កាឈូក= ៣២ អូម
ពណ៏វាស់នឹងពណ័ ត្នោត =៣០អូម



1 comment: